គ្រាន់តែមើលរំភើបប៉ុណ្ណឹងហើយ ចុះទំរាំតែបានជិះទៀត!
Hang Chhengly
AUGUST 8 2023
យានយន្ត
218 views
3 mins read

រាជធានីភ្នំពេញ៖  ថ្មីៗនេះផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល និងNeo Game Oasis បានចែករំលែករូបភាពមួយចំនួនរបស់ទីលានប្រណាំងឡាន Multi Level Indoor Go-Kart ដែលជាទីលានប្រណាំងឡាន Indoor ដំបូងបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៏ ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី៣។ និយាយពីថាគ្រាន់តែរូបភាពបានចែក រំលែកលើបណ្ដាញសង្គមភ្លាម គឺថាមានការចូលចិត្តនិងចែករំលែកពីបងប្អូនជាច្រើន មិនត្រឹមតែ ប៉ុណ្ណឹងទេ ថែមទាំងខមមិននិងឆាតសួរច្រើនខ្លាំងមែនទែនជារៀងរាល់ថ្ងៃពីថ្ងៃបើកដំណើរការទៀតផង។

Photo 2023 08 08 08 20 33

សម្រាប់ទីលានប្រណាំងឡាន Multi Level Indoor Go-Kart មួយនេះគឺជាទីលានប្រណាំងឡានដ៏ទំនើបជាមួយនឹងការប្រណាំងឡានប្រកបដោយផាសុកភាព មានទាំងម៉ាស៊ីនត្រជាក់  ការរចនាផ្លូវខ្វាត់ខ្វែង សម្ភារៈទំនើបៗ និងមានសុវត្ថិភាពខ្ពស់បំផុត។ ទីលានប្រណាំងឡាន Multi Level Indoor Go-Kart ដ៏អស្ចារ្យមួយនេះបង្កើតឡើងដោយមជ្ឈមណ្ឌល​កម្សាន្ត​ហ្គេ​ម​ទំនើប NEO GAME OASIS ដែល​ជា​ពិភព​នៃ​ភាព​សប្បាយ​រីករាយ​សម្រាប់​ក្រុម​គ្រួសារនិង​អតិថិជន​គ្រប់​វ័យ បានប្រមូលផ្ដុំ​ទៅ​ដោយ​បទ​ពិសោធ​លេង​ហ្គេ​ម​ថ្មី​ៗ ប្លែក​ៗ ដ៏​សម្បូរ​បែប​ជា​ច្រើន ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​ NEO GAME OASIS បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ហ្គេ​ម​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ស្ដង់ដារ​អន្តរជាតិ ​ជា​ច្រើន​ប្រភេទ​ជាមួយ នឹង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​គេ​បង្អស់ ​នៅ​ក្នុង​ពិភពលោក ដែល​មាន​ដូច​ជា Twister, FANTASY SOCCER, DOWN THE CLOWN, RABBIDS HOLLYWOOD, Hyper Shoot និង Rainbow ដែល​នាំ​ចូល​ពី​ប្រទេស​អា​មេ​រិ​ក​, កា​ណា​ដា​, និង ប្រទេស​អង់គ្លេស ​។ តោះ​! ចាំ​កាល? អញ្ជើញ​មក​កម្សាន្ដ ពី NEO GAME OASIS ទាំងអស់​គ្នា ​!

Photo 2023 08 08 08 20 26

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ត្រូវបានគេស្គាល់ថា  ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តដើរទិញទំនិញ ជាទីល្អបំផុតសម្រាប់អតិថិជនចង់ចំណាយពេលវេលាល្អជាមួយគ្រួសារ​ដោយ មានហាងអាហារ កន្លែងកម្សាន្តគ្រប់ទម្រង់ ជាពិសេសទៅទៀតនោះផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ក៏នៅតែបន្តផ្តល់ជូន ប្រូម៉ូសិន Mega អស្ចារ្យ ដោយអតិថិជនចំណាយចាប់ពី៥០ដុល្លារ រហូតដល់ ៣០០០ដុល្លារ នឹងឈ្នះការជិះឧទ្ធម្ភាគចក្រ, ស្នាក់នៅសណ្ឋាគារផ្កាយបួន និងផ្កាយប្រាំ , បណ្ណទឹកប្រាក់ និងរង្វាន់ឥតដែនកំណត់ជាច្រើនទៀតរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣៕Photo 2023 08 08 08 20 39

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖

- លេខទូរស័ព្ទ៖ 066 401 222

- តេលេក្រាម៖ 066 401 222 (@AmKeolong)

- អ៊ីមែល៖ keolong.am@chipmong.com

ទំនាក់ទំនងសម្រាប់ការជួលទីតាំងលក់នៅក្នុងផ្សារ សូមទំនាក់ទំនងទៅកាន់លេខ៖

- លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888

- តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia